Latest News
សេចក្ដីណែនាំស្ដីពីនីតិវិធីនៃការរាយការណ៍បណ្ដឹងវីស្សលប្ល៉ូវីង គណៈគ្រប់គ្រងជាន់ខ្ពស់របស់គ្រឹះស្ថាន អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី សូមណែនាំ និងជូនដំណឹងដល់បុគ្គលិកគ្រប់កម្រិតទាំងអស់ អំពី “នីតិវិធីនៃការរាយការណ៍បណ្ដឹងវីស្សលប្ល៉ូវីង” ដូចខាងក្រោម៖នីតិវិធី និងមធ្យោបាយនៃការរាយការណ៏បុគ្គលិកអាចរាយការណ៍ពីការព្រួយបារម្ភរបស់ខ្លួន ឬសកម្មភាពមិនប្រក្រតី ឬភាពអសកម្មណាមួយដែលខ្លួនបានដឹងមកកាន់គណៈកម្មការវីស្សលប្ល៉ូវីង ដើម្បីដោះស្រាយ និងចាត់វិធានការណាមួយចំពោះបុគ្គលិកដែលជាជនបង្កតាមរយៈនីតិវិធី និងមធ្យោយណាមួយដូចខាងក្រោម៖ នីតិវិធីទី១: ការរាយការណ៍ដាក់ក្នុងប្រអប់សំបុត្រជាលាយលក្ខណ៍អក្សរ តាមរយៈទម្រង់ដែលបានភ្ជាប់ជូនក្នុង QR code នៃសេចក្ដីណែនាំនេះ ឬសរសេរជាលិខិតទូទៅតាមដែលអាចធ្វើបាន ។ នីតិវិធីទី២: ការរាយការណ៍មកកាន់គណៈកម្មការវីស្សលប្ល៉ូវីង តាមរយៈ ដោយផ្ទាល់មាត់ : មន្រ្តីប្រតិបត្តិតាម ទំនាក់ទំនងទូរសព្ទ : មន្រ្តីប្រតិបត្តិតាម ផ្ញើសារតាមរយៈ : (Telegram) ដូចមានភ្ជាប់ជូនក្នុង QR code ខាងក្រោម ផ្ញើសារអ៊ីមែល : compliance@lbpmicrofinance.com.kh លំហូរនៃរាយការណ៍៖ អ្នករាយការណ៍ ឬអ្នកប្តឹង ៖ បុគ្គលិកគ្រប់កម្រិតទាំងអស់នៅក្នុងគ្រឹះស្ថាន មានសិទ្ធិរាយការណ៍ពីសកម្មភាពមិនប្រក្រតីនានា ឬភាពអសកម្មគ្រប់រូបភាព ឬវិវាទណាមួយ ដូចមានចែងនៅក្នុងចំណុច៤ នៃគោលការណ៍ វីស្សលប្ល៉ូវីង ដែលអាចនឹងកើតឡើងនៅក្នុងគ្រឹះស្ថាន ។ ហើយបុគ្គលិកទាំងអស់ត្រូវអនុវត្តនីតិវិធីដូចបានរៀបរាប់ខាងលើ និងដូចមានចែងក្នុង ចំណុច៥.១ នៃគោលការណ៍ វីស្សលប្ល៉ូវីង និងអាចប្រើប្រាស់ទម្រង់រាយការណ៍ដោយចូលទៅទាញយកតាមរយៈ QR code ដូចមានភ្ជាប់ជូនក្នុងសេចក្ដីណែនាំនេះ ឬតាមទម្រង់ទូទៅតាមការសម្រេចចិត្តរបស់អ្នករាយការណ៍ ។ គណៈកម្មការដោះស្រាយបណ្តឹងវីស្សលប្ល៉ូវីង៖ នៅពេលទទួលបានពាក្យបណ្តឹងតាមរយៈការបើកប្រអប់សំបុត្រ គណៈកម្មការដោះស្រាយបណ្តឹងវីស្សលប្ល៉ូវីង នឹងធ្វើការស៊ើបអង្កេត សាកសួរពីព័ត៌មាន កត់ត្រាឱ្យបានលម្អិត ដើម្បីដោះស្រាយព្រមទាំងរក្សាការសម្ងាត់ដល់អ្នករាយការណ៍ឱ្យបានល្អបំផុត និងធានាថា គ្មានផលប៉ះពាល់ណាមួយដល់អ្នករាយការណ៍ឡើយ ។ ក្នុងករណីគណៈកម្មការដោះស្រាយបណ្តឹងវីស្សលប្ល៉ូវីង មិនអាចដោះស្រាយបញ្ហានេះបាន ត្រូវបញ្ជូនបន្តទៅក្រុមប្រឹក្សាភិបាល ។ ការស៊ើបអង្កេត និងដោះស្រាយវិវាទ៖ បន្ទាប់ពីទទួលបានបណ្តឹងវីស្សលប្ល៉ូវីង គណៈកម្មការដោះស្រាយបណ្តឹងវីស្សលប្ល៉ូវីង នឹងចាត់តាំងអ្នកតំណាងក្នុងការស៊ើបអង្កេតដើម្បីប្រមូលព័ត៌មានភស្តុតាងឱ្យបាន គ្រប់គ្រាន់ និងច្បាស់លាស់។ បន្ទាប់មកគណៈកម្មការដោះស្រាយបណ្តឹងវីស្សលប្ល៉ូវីង នឹងបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាសម្រេច ដើម្បីជូនដំណឹងដល់អ្នករាយការណ៍ក្នុងរយៈពេល០៥(ប្រាំថ្ងៃ) ឬជូនដំណឹងដល់អ្នករាយការណ៍ក្នុងរយៈពេលកំណត់ជាក់លាក់ណាមួយនៃថ្ងៃធ្វើការ ។ ក្នុងករណីសមាជិកនៃគណៈ កម្មការមានជាប់ពាក់ព័ន្ធនឹងការរាយការណ៍សមាជិកនោះ នឹងមិនត្រូវចាត់តាំងឱ្យចូលរួមការប្រជុំពិនិត្យ និងពិភាក្សានេះទេ ។កំណត់សម្គាល់ ចំពោះអ្នករាយការណ៍ដែលមានបំណងមិនឱ្យដឹងពីអត្តសញ្ញាណសូមរាយការណ៍ជាអនាមិក ។ ចំពោះបុគ្គលិកដែលមិនមានបំណងលាក់ពីអត្តសញ្ញាណទេ សូមជ្រើសរើសវិធីសាស្រ្តណាមួយក៏បានដែលខ្លួនពេញចិត្តរាយការណ៍ ។ អ្នករាយការណ៍ មុននឹងសម្រេចចិត្តរាយការណ៍ត្រូវមានភស្តុតាង (ឧ. មានសាក្សី ឯកសារ សារសំឡេង មានការថតរូបជាដើម។ល។) ជៀសវាងមានការភ័ន្តច្រឡំ ។ បុគ្គលិកទាំងអស់អាចសរសេរសំបុត្របណ្តឹងជាអនាមិកដោយខ្លួនឯងបាន ឬប្រើប្រាស់ទម្រង់នៃរាយការណ៍វីស្សលប្ល៉ូវីង ដែលអាចចូលទាញយកតាមរយៈតំណភ្ជាប់ជូនក្នុង QR code នៃសេចក្ដីណែនាំនេះ
សេចក្ដីជូនដំណឹងគ្រឹះស្ថាន អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់មេត្តាជា្របថា៖ ប្រសិនបើលោកអ្នកមិនពេញចិត្តនឹងសេវាកម្មដែលផ្តល់ដោយគ្រឹះស្ថាន លោកអ្នកអាចផ្តល់ជាមតិយោបល់ ប្តឹងតវ៉ា ការមិនពេញចិត្តលើផលិតផល ឬសេវាកម្មនោះ មកគ្រឹះស្ថានតាមរយៈការដាក់ពាក្យបណ្ដឹងជា ពីររបៀបគឺ បណ្តឹងផ្ទាល់មាត់ និងបណ្ដឹងជាលាយលក្ខអក្សរ តាមរយៈមធ្យោបាយដូចខាងក្រោម៖ ទូរស័ព្ទមកកាន់លេខ : ០១០ ៦១៨ ៨៦១ សារអេឡិចត្រូនិច : complaint@lbpmicrofinance.com.kh Facebook Page : LBP MICROFINANCE Plc បុគ្គលិកផ្នែកសេវាអតិថិជន ប្រអប់បណ្ដឹងអតិថិជន និង អញ្ជើញមកកាន់ការិយាល័យទាំងអស់របស់គ្រឹះស្ថាន ដែលនៅជិតលោកអ្នកបំផុត ។ដំណើរការបណ្ដឹងអតិថិជនត្រូវបានអនុវត្តដូចខាងក្រោម៖ រាល់បណ្តឹងអតិថិជនទាំងអស់ត្រូវធ្វើឡើងមិនឱ្យលើសពី ៦០ថ្ងៃ បន្ទាប់ពីបញ្ហាត្រូវបានកើតឡើង បណ្តឹងផ្ទាល់មាត់របស់អតិថិជនទាំងអស់ត្រូវបានដោះស្រាយក្នុងអំឡុងពេល ២ថ្ងៃនៃថ្ងៃធ្វើការ ។ ក្នុងករណីបណ្តឹងផ្ទាល់មាត់មិនអាចដោះស្រាយបាន អតិថិជនត្រូវធ្វើការដាក់ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរ ។ បណ្តឹងជាលាយលក្ខណ៍អក្សរ ត្រូវបានដោះស្រាយក្នុងអំឡុងពេលមិនលើសពី ៣០ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីថ្ងៃទទួលបានពាក្យបណ្តឹង សូមទាញយកពាក្យបណ្ដឹងតាមតំណភ្ជាប់នេះ ។ គ្រឹះស្ថាននឹងជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីលទ្ធផលនៃការដោះស្រាយបណ្ដឹងនោះ ។ រាល់ព័ត៌មានរបស់អតិថិជនទាំងអស់ត្រូវបានរក្សាការសម្ងាត់ ។ ដើម្បីទទួលបានរបៀបដាក់ពាក្យបណ្ដឹង សូមទាញយករបៀបដាក់ពាក្យបណ្ដឹងតាមតំណភ្ជាប់នេះ ។
សេចក្តីជូនដំណឹងគ្រឹះស្ថាន អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលសុី សូមប្រកាសជូនដំណឹងដល់អតិថិជននិងសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលសុីជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុឯកជនមួយដែលបានបង្កើតឡើងដោយភាគទុនិកក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូចនេះយើងខ្ញុំសូមប្រកាសថា អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលសុីគឺជាគ្រឹះស្ថានឯកជន មិនមែនជាគ្រឹះស្ថារបស់រដ្ឋាភិបាលទេ។ អាស្រ័យហេតុនេះ សូមអតិថិជន និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។ រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧