Hotline: 010 618 861
Call Center: 023 884 005

Whistleblowing Reporting

​​                                           សេចក្ដីណែនាំស្ដីពីនីតិវិធីនៃការរាយការណ៍បណ្ដឹងវីស្សលប្ល៉ូវីង
គណៈគ្រប់គ្រងជាន់ខ្ពស់របស់គ្រឹះស្ថាន អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី សូមណែនាំ និងជូនដំណឹងដល់បុគ្គលិកគ្រប់កម្រិតទាំងអស់ អំពី “នីតិវិធីនៃការរាយការណ៍បណ្ដឹងវីស្សលប្ល៉ូវីង” ដូចខាងក្រោម៖

  • នីតិវិធី និងមធ្យោបាយនៃការរាយការណ៏
បុគ្គលិកអាចរាយការណ៍ពីការព្រួយបារម្ភរបស់ខ្លួន ឬសកម្មភាពមិនប្រក្រតី ឬភាពអសកម្មណាមួយដែលខ្លួនបានដឹងមកកាន់គណៈកម្មការវីស្សលប្ល៉ូវីង ដើម្បីដោះស្រាយ និងចាត់វិធានការណាមួយចំពោះបុគ្គលិកដែលជាជនបង្កតាមរយៈនីតិវិធី និងមធ្យោយណាមួយដូចខាងក្រោម៖
  1. ​​​​​​​នីតិវិធីទី១: ការរាយការណ៍ដាក់ក្នុងប្រអប់សំបុត្រជាលាយលក្ខណ៍អក្សរ  តាមរយៈទម្រង់ដែលបានភ្ជាប់ជូនក្នុង QR code នៃសេចក្ដីណែនាំនេះ ឬសរសេរជាលិខិតទូទៅតាមដែលអាចធ្វើបាន ។
  2. នីតិវិធីទី២: ការរាយការណ៍មកកាន់គណៈកម្មការវីស្សលប្ល៉ូវីង តាមរយៈ
    • ដោយផ្ទាល់មាត់              : មន្រ្តីប្រតិបត្តិតាម
    • ទំនាក់ទំនងទូរសព្ទ          : មន្រ្តីប្រតិបត្តិតាម
    • ផ្ញើសារតាមរយៈ             : (Telegram) ដូចមានភ្ជាប់ជូនក្នុង QR code ខាងក្រោម
    • ផ្ញើសារអ៊ីមែល                : compliance@lbpmicrofinance.com.kh