អំពីយើង
ទស្សនៈវិស័យ
ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ព្រមទាំងគាំទ្រដល់ សហគ្រិនកម្ពុជាដែលមានសក្តានុពលឲ្យសម្រេចបានពេញលេញនូវគោលដៅអាជីវកម្មរបស់ខ្លួន តាមរយៈការផ្តល់ប្រាក់កម្ចីប្រកបដោយតម្លាភាព គណនេយ្យភាព គុណភាព និងនិរន្តរភាព។
បេសកកម្ម
- ផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ និងសហគ្រិនកម្ពុជាដែលមានសក្តានុពល ក្នុងកម្រិតអត្រាការប្រាក់សមរម្យ និងសេវាកម្មរហ័សប្រកបដោយការទទួលខុសត្រូវ ។- ផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលទាំងអតិថិជន ទាំងគ្រឹះស្ថាន ។
គុណតម្លៃ
- ភាពស្មោះត្រង់: យើងនឹងផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មប្រកបដោយសុចរិតភាព ភាពស្មោះត្រង់ និងគុណធម៌ ។
- ទំនួលខុសត្រូវ: យើងនឹងផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវខ្ពស់ និងឆ្លើយតបទាន់ពេលវេលារាល់តម្រូវការរបស់អតិថិជន ។
- ផ្តល់តម្លៃ: យើងចាត់ទុកអតិថិជន បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងអស់ជាទ្រព្យសម្បត្តិ ព្រមទាំង ផ្តល់តម្លៃ និងការគោរពចំពោះពួកគេដោយគ្មានការរើសអើង ។
- ផ្តល់អាទិភាព: យើងនឹងផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះលើសពីអ្វីដែលអតិថិជនចង់បាន។ អតិថិជនគឺជាអាទិភាពចំបងរបស់ អិលប៊ីភី ។