ប្រវត្តិគ្រឹះស្ថាន
- គ្រឹះស្ថាន អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកំរិត ដែលបង្កើតឡើងដោយភាគទុនិកក្នុងស្រុកពីររូបគឺ លោកឧកញ៉ា ឡាយ ប៊ុន ប៉ា និងលោកជំទាវ ឡាយ ឈុននី បានទទួល អាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៦ ។
- គ្រឹះស្ថាន អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី គឺជាគ្រឹះស្ថានឯកជន ដែលផ្តល់សេវាហិរញ្ញវត្ថុដល់ពលរដ្ឋកម្ពុជា ជាលក្ខណៈខ្នាតតូច និងមធ្យមក្នុងអត្រាការប្រាក់ និងរយៈពេលខ្ចីល្អបំផុត ដើម្បីធានាឲ្យបាននូវតម្លាភាពជូនដល់អតិជន ព្រមទាំងរួមចំណែកលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា អោយបានកាន់តែល្អប្រសើរ ។